Sunday, December 1, 2013

abc



ដំឡើង Windows 8  Windows 7 Windows Vista  ចេញពី USB Flash Memory

តើអ្វីទៅជាការដំឡើង Windows ចេញពី USB Flash Memory នោះ? លោកអ្នកពិតជាធ្លាប់ស្គាល់រួចមកហើយនូវឧបករណ៍ ចល័ត USB។វាជាឧបករណ៍ម្យ៉ាងប្រើសំរាប់ផ្ទុកទិន្នន័យដែលមានរូបរាងតូចងាយក្នុងការទុកដាក់តាមខ្លួនទៅគ្រប់ទីកន្លែងដែលសព្វថ្ងៃនេះកំពុង
មានការពេញនិយមបំផុតពីសំណាក់អ្នកប្រើប្រាស់កុំព្យូទ័រទាំងឡាយ។តើលោកអ្នកចង់ដឹងទេថា គ្រាន់តែ USB Flash Memory តូចមួយអាចដំឡើង Windows បាន ដោយមិនចាំបាច់ប្រើ DVD ROM ក្នុងការដំឡើងនោះ? ខាងក្រោមនេះគឺជាជំហានងាយៗដែលបានពន្យល់បង្ហាញយ៉ាងលំអិតពីរបៀបដំឡើងWindows 8 Windows 7 Vista ចេញពី USB Flash Memory


អនុវត្ដន៍តាមជំហានទាំង ៩ខាងក្រោមដើម្បីបង្កើតជា Windows 8 ឬ​ Windows 7  Bootable ដោយប្រើ USB Drive ដែលអ្នកអាចដំឡើង Windows 7 បានយ៉ាងងាយស្រួល។
ជំហានទី១ សូមដោត (Plug-in) USB Flash Drive ទៅកាន់ Port USB និងធ្វើការផ្លាស់ទី (Move) រាល់ឯកសារទាំងអស់ដែល មាននៅក្នុង USB Drive ទៅកាន់ទីកន្លែងដែលមានសុវត្ថិភាពនៅក្នុងម៉ាស៊ីន។


ជំហានទី២: សូមបើក Command Prompt (ត្រូវមានសិទ្ធជា Administrator)។សូមប្រើវិធីសាស្ដ្រខាងក្រោម ដើម្បីបើក Command Prompt ជាមួយនឹងសិទ្ធជា Administrator
-សូមវាយ cmdនៅក្នុង Start Menu search box និងចុច Ctrl + Shift + Enter ឬក៏ចុចលើ Start menu => All Programs => Accessories រួចចុច Mouse ស្ដាំលើ Command Prompt បន្ទាប់មកជ្រើសរើស Run as administrator

ជំហានទី៣: អ្នកចាំបាច់ត្រូវមានចំណេះដឹងខ្លះៗទាក់ទងនឹងការប្រើ USB Drive។សូមវាយនូវ Command មួយចំនួនខាងក្រោម នៅក្នុងផ្ទាំង Command Prompt។ដំបូងសូមវាយពាក្យ DISKPART រួច Enter វានឹងបង្ហាញលទ្ធផលដូចខាងក្រោមៈ




បន្ទាប់មកសូមវាយ LIST DISK command និងកត់ចំណាំទុកនូវលេខ Disk (ឧទាហរណ៍ Disk 1) សំរាប់ USB Flash Drive របស់ អ្នក។ នៅរូបភាព (Screenshot) ខាងក្រោមនេះ លេខ Flash Drive Disk របស់ខ្ញុំគឺ Disk 1
 


ជំហានទី៤ៈ បន្ទាប់មកសូមវាយនូវ command នីមួយៗខាងក្រោម។សំរាប់ក្នុងអត្ថបទនេះខ្ញុំសន្មត់ថា លេខ Disk Drive របស់អ្នក គឺ “Disk 1” ។ប្រសិនជាលេខ USB Drive Disk របស់អ្នក “Disk 2” សូមប្រើ Disk 2 ។ដោយយោងតាមជំហានខាងលើដើម្បី បញ្ជាក់វាឱ្យបានច្បាស់។ ដូច្នេះខាងក្រោមនេះគឺជា Command មួយចំនួនដែលអ្នកចាំបាច់ដើម្បីវាយ និង ដំណើរការវាម្ដងមួយៗ ។ Select Disk 1 ( ដែល 1 ជាលេខនៃ USB Disk របស់អ្នក )
 


Clean ( លុបចោលនូវរាល់ Partition ទាំងអស់ដែលមានចេញពី USB Disk ក្នុងនោះគិតបញ្ចូលទាំង Sector ទាំងអស់ដែល Hidden ផងដែរ )
 

Create Partition Primary ( បង្កើតនូវ Primary Partition ថ្មីមួយ ជាមួយនឹង Default Parameter )




Select Partition 1 ( សំដៅទៅលើ Partition ថ្មីដែលយើងទើបតែបង្កើតថ្មីៗ )

Active ( កំណត់ឱ្យ Active ទៅលើ Partition ដែលយើងបានជ្រើសរើសដើម្បីជាសញ្ញាដល់ Disk Firmware ថានេះជា System Partition ត្រឹមត្រូវមួយ )

Format FS=NTFS ( Format នូវ Partition ជាមួយនឹង NTFS File System។ចំណុចនេះត្រូវការរយៈពេលប្រមាណពីរបីនាទី ដើម្បីបញ្ចប់អាស្រ័យទៅលើ USB របស់អ្នក )

Assign ( ផ្ដល់នូវ Volume មួយក្នុង Windows ទៅឱ្យ USB Drive )

Exit ( បិទនូវមុខងារ DiskPart )


ជំហានទី៥ៈ បន្ទាប់តទៅនេះសូមដាក់បញ្ចូលនូវឌីវីឌី Windows8  Windows7 Vista ទៅក្នុង Optical Drive និងត្រួតពិនិត្យមើលនូវ Drive Letter នៃ DVD Drive របស់អ្នក។សំរាប់ការណែនាំនេះ សន្មត់ថា DVD Drive Letter របស់អ្នកគឺ “F” និង USB Drive Letter គឺ “H”

ជំហានទី៦ៈ សូមវាយ Command ដូចខាងក្រោមៈ D:CD BOOT រួច Enter ( ដែល “D” ជា DVD Drive Letter របស់អ្នក ) CD BOOT រួច Enter


ជំហានទី៧ៈ សូមវាយ Command ផ្សេងទៀតដែលផ្ដល់ឱ្យខាងក្រោម ដើម្បី Update USB Drive ឱ្យត្រូវគ្នានឹង BOOTMGR Code BOOTSECT.EXE/NT60 H:

ដែល “H” ជា USB Drive Letter របស់អ្នក។ជំហានទី៨ៈ ថតចំលង (Copy) File នៅក្នុង DVD Windows8 ឬ Windows7 Vista ទៅកាន់ USB Flash Drive ។ ករណីដែល File (Source) ជាប្រភេទ *.isoនោះ សូមប្រើកម្មវិធី WinRAR ដើម្បីធ្វើការ Extract ទៅកាន់ Drive Flash តែម្ដង។ ដោយចុចពីរដងលើ File (*.iso) នោះ វានឹងលោតដូចផ្ទាំងដូចខាងក្រោមៈ

-សូមចុចលើពាក្យ Extract to លើផ្នែក Toolbar រួចជ្រើសរើសទីតាំង Flash Drive ជាការស្រេច។ជំហានទី៩ៈ USB Drive របស់អ្នករៀបចំរួចជាស្រេច ដើម្បី Boot និង ដំឡើងWindows8 ឬ Windows7 Vista។ អ្វីដែលចាំបាច់លោកអ្នក ត្រូវធ្វើការផ្លាស់ប្ដូរ boot priority នៅក្នុង BIOS ទៅឱ្យ USB Drive ដើម្បីដំណើរការមុន។ខ្ញុំសូមមិនធ្វើការពន្យល់លំអិតឡើយ ពីការផ្លាស់ប្ដូរ boot priority enable USB boot option នៅក្នុង BIOS ព្រោះ នៅរាល់បន្ទះ Board នីមួយៗសុទ្ធសឹងតែមាន កម្មវិធី BIOS ខុសៗគ្នា។

ចំណាំៈ ប្រសិនណាជាអ្នកពុំអាច Boot បាន បន្ទាប់ពីអនុវត្ដន៍តាមជំហានខាងលើនោះមានន័យថាអ្នកពុំបានកំណត់ BIOS ឱ្យ Boot ចេញពី USB ឡើយឬក៏ម៉ាស៊ីនរបស់អ្នកពុំអាច Support ជាមួយនឹងការ Boot ចេញពីឧបករណ៍ USB




No comments:

Post a Comment